ម៉ាកុស 3:20-22

ម៉ាកុស 3:20-22 គខប

កាល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដា‌ជន​ជួប‌ជុំ​គ្នា​សា​ជា​ថ្មី ជា​ហេតុ​នាំ​ឲ្យ​ព្រះអង្គ និង​ពួក​សិស្ស*​រក​ពេល​បរិ‌ភោគ​មិន​បាន​សោះ។ ព្រះ‌ញាតិ‌វង្ស​របស់​ព្រះអង្គ​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក ដើម្បី​ចាប់​ព្រះអង្គ​ទៅ​វិញ ព្រោះ​គេ​ថា ព្រះអង្គ​វង្វេង​ស្មារតី​ហើយ។ ពួក​អាចារ្យ* ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡឹម​និយាយ​ថា៖ «អ្នក​នេះ​មាន​បេល‌សេប៊ូល​ជា​ស្ដេច​អារក្ស​នៅ​ក្នុង​ខ្លួន គាត់​អាច​ដេញ​អារក្ស​ដូច្នេះ ព្រោះ​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ»។