ម៉ាកុស 16:1-7

ម៉ាកុស 16:1-7 គខប

លុះ​ផុត​ថ្ងៃ​សប្ប័ទ*​ហើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប យក​ទៅ​អប់​ព្រះ‌សព​ព្រះ‌យេស៊ូ។ ព្រលឹម​ឡើង​ថ្ងៃ​អាទិត្យ នាង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរ នៅ​ពេល​ថ្ងៃ​រះ។ ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​បាន​នរណា​ជួយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?»។ ពេល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​រួច​ស្រេច​ទៅ​ហើយ ថ្ម​នោះ​មាន​ទំហំ​ធំ​ណាស់។ នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​អង្គុយ​ខាង​ស្ដាំ មាន​សម្លៀក‌បំពាក់​ពណ៌​ស ពួក​នាង​ភ័យ​ស្រឡាំង‌កាំង។ អ្នក​នោះ​ពោល​មក​កាន់​នាង​ថា៖ «កុំ​ភ័យ​ស្រឡាំង‌កាំង​ធ្វើ​អ្វី! នាង​នាំ​គ្នា​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ មើល​ចុះ ទី​នេះ​ហើយ​ដែល​គេ​បាន​ដាក់​ព្រះ‌សព​ព្រះអង្គ។ ចូរ​នាង​ទៅ​ប្រាប់​សិស្ស​របស់​ព្រះអង្គ ព្រម​ទាំង​លោក​ពេត្រុស​ផង​ថា “ព្រះអង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់”»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ