ម៉ាកុស 14:43-46

ម៉ាកុស 14:43-46 គខប

ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក​ដល់ ដោយ​មាន​បណ្ដា‌ជន​មួយ​ក្រុម​កាន់​ដាវ កាន់​ដំបង មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ*​ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ* បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​នាំ​យក​ទៅ ដោយ​ប្រយ័ត្ន‌ប្រយែង​ឲ្យ​មែន​ទែន»។ កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ ពោល​ថា៖ «លោក​គ្រូ!» រួច​គាត់​ថើប​ព្រះអង្គ ពួក​គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ។