ម៉ាកុស 1:35-39

ម៉ាកុស 1:35-39 គខប

ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ ព្រះ‌យេស៊ូ​តើន​ឡើង ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​អធិស្ឋាន*​នៅ​ទី​នោះ។ លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​ព្រះអង្គ។ លុះ​បាន​ជួប​ហើយ គេ​ទូល​ថា៖ «គេ​ខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ*​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក ដើម្បី​បំពេញ​ការ​នេះ​ឯង»។ ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ*​នៅ​តាម​សាលា​ប្រជុំ*​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។