មីកា 7:8-9

មីកា 7:8-9 គខប

ខ្មាំង​សត្រូវ​របស់​ខ្ញុំ​អើយ! កុំ​អាល​អរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ដួល​ដូច្នេះ! ខ្ញុំ​ពិត​ជា​ដួល​មែន តែ​ខ្ញុំ​នឹង​ងើប​ឡើង​វិញ​ពុំ‌ខាន។ ទោះ​បី​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ក្ដី ក៏​ព្រះ‌អម្ចាស់​ជា​ពន្លឺ​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ។ គង់​តែ​មាន​ថ្ងៃ​ណា​មួយ ព្រះអង្គ​នឹង​ការពារ​ក្ដី​របស់​ខ្ញុំ ហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​មិន​ខាន។ ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺ ខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង មីកា 7:8-9

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់ មីកា 7:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

28 ថ្ងៃ។

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។