កូនប្រុសជេរប្រទេចឪពុក កូនស្រីប្រឆាំងទាស់នឹងម្ដាយ កូនប្រសាស្រីទាស់នឹងម្ដាយក្មេក ហើយអ្នកដែលនៅក្នុងផ្ទះជាមួយគ្នា នឹងក្លាយទៅជាសត្រូវនឹងគ្នា។ រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅព្រះអម្ចាស់ ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះរបស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។ ខ្មាំងសត្រូវរបស់ខ្ញុំអើយ! កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ! ខ្ញុំពិតជាដួលមែន តែខ្ញុំនឹងងើបឡើងវិញពុំខាន។ ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដី ក៏ព្រះអម្ចាស់ជាពន្លឺរបស់ខ្ញុំដែរ។
អាន មីកា 7
ស្ដាប់នូវ មីកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 7:6-8
17 ថ្ងៃ
នៅក្នុងពាក្យសំដីដ៏ស្រស់ស្អាត មីកាបានហៅមេដឹកនាំនៃប្រទេសអ៊ីស្រាអែល និងយូដាឱ្យស្រឡាញ់សេចក្ដីមេត្ដាករុណា ប្រព្រឹត្តដោយយុត្ដិធម៌ ហើយដើរដោយបន្ទាបខ្លួនជាមួយនឹងព្រះ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈមីកា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
28 ថ្ងៃ។
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ