ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួប មកថ្វាយជាតង្វាយដុតទាំងមូលឬ? តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួល ចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ ដើម្បីសុំព្រះអង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គ ដើម្បីសុំរំដោះបាបឬ? ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលព្រះអម្ចាស់ សព្វព្រះហឫទ័យឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ា នៃព្រះរបស់អ្នក។
អាន មីកា 6
ស្ដាប់នូវ មីកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 6:6-8
17 ថ្ងៃ
នៅក្នុងពាក្យសំដីដ៏ស្រស់ស្អាត មីកាបានហៅមេដឹកនាំនៃប្រទេសអ៊ីស្រាអែល និងយូដាឱ្យស្រឡាញ់សេចក្ដីមេត្ដាករុណា ប្រព្រឹត្តដោយយុត្ដិធម៌ ហើយដើរដោយបន្ទាបខ្លួនជាមួយនឹងព្រះ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈមីកា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ