ម៉ាថាយ 27:3-5

ម៉ាថាយ 27:3-5 គខប

កាល​យូដាស​ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះអង្គ​ដូច្នេះ គាត់​សោក‌ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​វិញ ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្ញុំ​បាន​បញ្ជូន​មនុស្ស​ឥត​ទោស​ទៅ​ឲ្យ​គេ​បង្ហូរ​ឈាម»។ ពួក​គេ​ឆ្លើយ​ថា៖ «រឿង​នេះ​គ្មាន​ទាក់ទង​អ្វី​នឹង​យើង​ទេ ជា​រឿង​របស់​អ្នក​ទេ​តើ!»។ យូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។