ម៉ាថាយ 14:1-2

ម៉ាថាយ 14:1-2 គខប

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* បាន​ជ្រាប​អំពី​ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​បរិពារ​ថា៖ «យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​ឫទ្ធា‌នុភាព សម្តែង​ការ​អស្ចារ្យ​យ៉ាង​នេះ»។