ម៉ាថាយ 12:18-21

ម៉ាថាយ 12:18-21 គខប

«លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីក‌រាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង ឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។ លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ តាម​ទី‌ផ្សារ​ទេ។ លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល ទក់​ហើយ​នោះ​ឡើយ ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ដែល​ហៀប​នឹង រលត់​នោះ​ដែរ។ លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំ សេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យ‌ជម្នះ។ ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា សង្ឃឹម​លើ​លោក» ។

វីដេអូសម្រាប់ ម៉ាថាយ 12:18-21