ម៉ាថាយ 1:1-17

ម៉ាថាយ 1:1-17 គខប

នេះ​ជា​បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ*។ លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បងប្អូន​របស់​គាត់ លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេ‌រ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម លោក​អើរ៉ាម​បង្កើត​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន លោក​សាល‌ម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ។ ស្ដេច​ដាវីឌ និង​ភរិយា​របស់​លោក​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូ‌បោម ស្ដេច​រេហូ‌បោម​បង្កើត​ស្ដេច​អប៊ី‌យ៉ា ស្ដេច​អប៊ី‌យ៉ា​បង្កើត​ស្ដេច​អេសា ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសា‌ផាត ស្ដេច​យ៉ូសា‌ផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម បង្កើត​ស្ដេច​អូសៀស ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស ស្ដេច​អេហាស​បង្កើត​ស្ដេច​ហេ‌សេគា ស្ដេច​ហេ‌សេគា​បង្កើត​ស្ដេច​ម៉ាណា‌សេ ស្ដេច​ម៉ាណា‌សេ​បង្កើត​ស្ដេច​អាំម៉ូន ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស ស្ដេច​យ៉ូសៀស​បង្កើត​ស្ដេច​យេកូ‌នាស និង​អនុជ​របស់​ព្រះអង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន។ ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ស្ដេច​យេកូ‌នាស​បង្កើត​លោក​សាល‌ធាល លោក​សាល‌ធាល​បង្កើត​លោក​សូរ៉ូ‌បាបិល លោក​សូរ៉ូ‌បាបិល​បង្កើត​លោក​អប៊ី‌យូដ លោក​អប៊ី‌យូដ​បង្កើត​លោក​អេលា‌គីម លោក​អេលា‌គីម​បង្កើត​លោក​អេសូរ លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលី‌យូដ លោក​អេលី‌យូដ​បង្កើត​លោក​អេឡា‌សារ លោក​អេឡា‌សារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះ‌យេស៊ូ​ហៅ​ថា​ព្រះ‌គ្រិស្ត*។ ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់‌បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មក​ទល់​ព្រះ‌គ្រិស្ត ក៏​មាន​ដប់‌បួន​តំណ​ដែរ។