ម៉ាឡាគី ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរម៉ាឡាគីត្រូវបានសរសេរឡើងនៅដើមសតវត្សរ៍ទី៥ មុនគ្រិស្តសករាជ គឺប្រមាណជិតមួយរយឆ្នាំ ក្រោយជនជាតិអ៊ីស្រាអែលធ្វើមាតុភូមិនិវត្តន៍។ ច្រើនឆ្នាំក្រោយពេលវិលត្រឡប់មកដល់ស្រុកវិញ សហគមន៍អ៊ីស្រាអែលលែងមានទឹកចិត្តឆេះឆួល ឬរវីរវល់នឹងការគោរពបម្រើព្រះជាម្ចាស់ឲ្យបានដិតដល់ដូចមុនទៀតហើយ។ ប្រមាណសាមសិប ឬហាសិបឆ្នាំមុនព្យាការីម៉ាឡាគីថ្លែងព្រះបន្ទូលនេះ ជនជាតិអ៊ីស្រាអែលធ្វើតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការីប្រកាស ដោយនាំគ្នាសង់ព្រះវិហារនៅក្រុងយេរូសាឡឹមឡើងវិញ(៥២០-៥១៥ មុនគ.ស.)។ ប៉ុន្តែ ចាប់ពីពេលនោះមក ស្ថានភាពផ្នែកជំនឿសាសនា និងសីលធម៌ កាន់តែចុះឱនថយទៅៗ: ប្រជាជនខ្ជីខ្ជាក្នុងការគោរពបម្រើព្រះជាម្ចាស់ (១.៦-១៤) គេថ្វាយតង្វាយដោយកេងបន្លំព្រះជាម្ចាស់ (៣.៦-១១) បូជាចារ្យលែងចេះបម្រើព្រះជាម្ចាស់ ហើយប្រជាជនក៏លែងប្រព្រឹត្តតាមគម្ពីរវិន័យដែរ (២.១-១៦)។ ដូច្នេះ ព្យាការីម៉ាឡាគីដាស់តឿនក្រុមបូជាចារ្យ និងប្រជាជនឲ្យកែប្រែចិត្តគំនិត ដោយនឹកដល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ (១.១-៥) ហើយលោកក៏ប្រកាសថាព្រះអង្គជិតយាងមក ដើម្បីវិនិច្ឆ័យទោសពួកគេដែរ (២.១៧-៣.៥, ៣.១៣-២៤)។ លោកម៉ាឡាគីប្រកាសប្រាប់ប្រជាជនថា ព្រះជាម្ចាស់ចាត់បុរសម្នាក់ឲ្យមករៀបចំផ្លូវថ្វាយព្រះអង្គ (៣.១) លោកនោះជាព្យាការីដូចលោកអេលីយ៉ា (៣.២៣)។ លោកម៉ាថាយ និងលោកលូកាយល់ថា ព្យាការីដែលមករៀបចំផ្លូវថ្វាយព្រះអម្ចាស់ ដូចលោកម៉ាឡាគីប្រកាសទុកនេះ គឺលោកយ៉ូហានបាទីស្ដ ដែលរៀបចំប្រជាជនទទួលព្រះយេស៊ូគ្រិស្ត (មថ.១៧.១១-១៣, លក.១.១៧)។
លោកម៉ាឡាគីស្ដីប្រដៅប្រជាជននៅជំនាន់របស់លោក ដែលលែងរវីរវល់នឹងការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដើម្បីរៀបចំចិត្តគំនិតពួកគេទទួលព្រះរបស់ខ្លួន។ សេចក្ដីដែលលោកប្រកាសនេះ នៅតែមានប្រសិទ្ធភាពសព្វថ្ងៃដែរ គឺសូមឲ្យកណ្ឌគម្ពីរនេះជួយយើងក្នុងការរៀបចំខ្លួន ទទួលព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង។
ទើបបានជ្រើសរើសហើយ៖
ម៉ាឡាគី ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: