តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់ ដូចម្ដេចបាន? អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា “យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្ដេចខ្លះ?”។ គឺអ្នករាល់គ្នាកេងប្រវ័ញ្ច តង្វាយមួយភាគដប់ និងតង្វាយ ដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង! អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ព្រោះប្រជាជាតិទាំងមូល បានកេងប្រវ័ញ្ចយើង»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរព្រះពរដ៏លើសលុបមកលើអ្នករាល់គ្នា»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញ ដំណាំរបស់អ្នករាល់គ្នា ហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា នឹងផ្ដល់ភោគផលបរិបូណ៌»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជាតិទាំងអស់នឹងពោលថា អ្នករាល់គ្នាពិតជាមានសុភមង្គលមែន ដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយ ដ៏សម្បូណ៌សប្បាយ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា: “តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គ ដូចម្ដេចខ្លះ?”។ អ្នករាល់គ្នាពោលថា: “ពួកយើងខំបម្រើព្រះជាម្ចាស់ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គ ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?
អាន ម៉ាឡាគី 3
ស្ដាប់នូវ ម៉ាឡាគី 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាឡាគី 3:8-14
15 ថ្ងៃ
ម៉ាឡាគីរំឭកជនជាតិអ៊ីស្រាអែលដែលផ្តាច់ទំនាក់ទំនងថាគាត់មានសារពីព្រះមុនពេលពួកគេស៊ូទ្រាំនឹងភាពស្ងៀមស្ងាត់ដ៏យូរ - ដែលនឹងបញ្ចប់នៅពេលដែលព្រះយេស៊ូវគ្រីស្ទចូលដល់ឆាក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈម៉ាឡាគី នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ