ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើងមក ក៏មានតែមួយព្រះអង្គដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ? ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះ ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅ ស្រុកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡឹម។ យូដាបានប្រមាថទីសក្ការៈរបស់ព្រះអម្ចាស់ ជាកន្លែងដែលព្រះអង្គស្រឡាញ់ គឺពួកគេរៀបការជាមួយស្ត្រី ដែលថ្វាយបង្គំព្រះដទៃ។ សូមព្រះអម្ចាស់ដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់លោកយ៉ាកុប ហើយកុំឲ្យគេមានកូនចៅ ដើម្បីចូលរួមថ្វាយតង្វាយដល់ ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។ អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀត គឺអ្នករាល់គ្នាយំសោកសង្រេង សម្រក់ទឹកភ្នែក ជោកអាសនៈរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រោះព្រះអង្គលែងរវីរវល់នឹងតង្វាយ របស់អ្នករាល់គ្នា ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអ្វីៗដែល អ្នករាល់គ្នាយកមកថ្វាយទេ។ អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?” គឺកាលពីនៅក្មេង អ្នកបានរៀបការ ដោយយកព្រះអម្ចាស់ធ្វើសាក្សី។ នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក តែអ្នកបានក្បត់ចិត្តចោលនាង។ តើព្រះអម្ចាស់មិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ព្រះអង្គធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យ នឹងការលែងលះគ្នាទេ ហើយព្រះអម្ចាស់នៃពិភពទាំងមូល ក៏មិនសព្វព្រះហឫទ័យនឹងអ្នកដែលប្រព្រឹត្ត អំពើឃោរឃៅបែបនេះ ចំពោះភរិយារបស់ខ្លួនដែរ! ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ មិនត្រូវមានចិត្តក្បត់ឡើយ។ អ្នករាល់គ្នាធ្វើឲ្យព្រះអម្ចាស់នឿយណាយ ព្រោះតែពាក្យសម្ដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យព្រះអង្គនឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះព្រះភ័ក្ត្រ របស់ព្រះអម្ចាស់ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើព្រះដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។
អាន ម៉ាឡាគី 2
ស្ដាប់នូវ ម៉ាឡាគី 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាឡាគី 2:10-17
15 ថ្ងៃ
ម៉ាឡាគីរំឭកជនជាតិអ៊ីស្រាអែលដែលផ្តាច់ទំនាក់ទំនងថាគាត់មានសារពីព្រះមុនពេលពួកគេស៊ូទ្រាំនឹងភាពស្ងៀមស្ងាត់ដ៏យូរ - ដែលនឹងបញ្ចប់នៅពេលដែលព្រះយេស៊ូវគ្រីស្ទចូលដល់ឆាក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈម៉ាឡាគី នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ