លូកា 9:28-32

លូកា 9:28-32 គខប

ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ​ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។ ពេល​កំពុង​អធិស្ឋាន ស្រាប់​តែ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។ ពេល​នោះ មាន​បុរស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ លោក​ទាំង​ពីរ​លេច​មក​ប្រកប​ដោយ​សិរី‌រុងរឿង ហើយ​មាន​ប្រសាសន៍​អំពី​ដំណើរ ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​ពេត្រុស និង​មិត្ត‌ភក្ដិ​របស់​លោក​សម្រាន្ដ​លង់‌លក់។ លុះ​ភ្ញាក់​ឡើង គេ​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ និង​ឃើញ​លោក​ទាំង​ពីរ​ឈរ​ជា​មួយ​ព្រះអង្គ។