លូកា 8:50-56

លូកា 8:50-56 គខប

ព្រះ‌យេស៊ូ​ឮ​ពាក្យ​បុរស​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី ឲ្យ​តែ​លោក​ជឿ កូន​លោក​នឹង​បាន​រួច​ជីវិត​ពុំ‌ខាន»។ លុះ​ព្រះអង្គ​យាង​ទៅ​ដល់​ផ្ទះ​ហើយ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប និង​ឪពុក‌ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។ អ្នក​ដែល​នៅ​ទី​នោះ​យំ​សោក​អាណិត​ក្មេង​នោះ​គ្រប់ៗ​គ្នា តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ គេ​ចំអក​ដាក់​ព្រះអង្គ ដ្បិត​គេ​ដឹង​ច្បាស់​ថា​នាង​បាន​ស្លាប់​ពិត​មែន។ ព្រះ‌យេស៊ូ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «នាង​អើយ! ក្រោក​ឡើង»។ រំពេច​នោះ ព្រលឹង​នាង​ក៏​ត្រឡប់​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះ‌យេស៊ូ​សុំ​ឲ្យ​គេ​យក​ចំណី​អាហារ​មក​ឲ្យ​នាង​បរិភោគ។ ឪពុក‌ម្ដាយ​របស់​នាង​ងឿង‌ឆ្ងល់​ក្រៃ‌លែង តែ​ព្រះ‌យេស៊ូ​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។