លូកា 6:12-16

លូកា 6:12-16 គខប

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។ ព្រះអង្គ​អធិស្ឋាន​ពេញ​មួយ​យប់។ លុះ​ព្រលឹម​ឡើង ព្រះអង្គ​ត្រាស់​ហៅ​សិស្ស*​មក ក្នុង​ចំណោម​សិស្ស​ទាំង​នោះ ព្រះអង្គ​ជ្រើស​យក​ដប់‌ពីរ​រូប ហើយ​ប្រទាន​ងារ​ជា​ទូត​របស់​ព្រះអង្គ គឺ​មាន​ស៊ីម៉ូន​ដែល​ព្រះអង្គ​ប្រទាន​ឈ្មោះ​ថា ពេត្រុស និង​អនទ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម យូដាស​ជា​កូន​លោក​យ៉ាកុប និង​យូដាស​អ៊ីស្កា‌រីយ៉ុត ដែល​នឹង​ក្បត់​ព្រះអង្គ។