លូកា 2:22-24

លូកា 2:22-24 គខប

លុះ​ដល់​ពេល​កំណត់​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារី ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ* តាម​វិន័យ*​លោក​ម៉ូសេ*​បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​ព្រះ‌ឱរស​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់​ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់» ។ អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញ‌បូជា​ស្រប​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដែល​តម្រូវ​ឲ្យ​ថ្វាយ “លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ” ។