លូកា 19:35-38

លូកា 19:35-38 គខប

បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា ថ្វាយ​ព្រះអង្គ​គង់។ នៅ​ពេល​ព្រះអង្គ​យាង​ទៅ​មុខ មនុស្ស‌ម្នា​យក​អាវ​ធំ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ។ កាល​ព្រះ‌យេស៊ូ​យាង​តាម​ផ្លូវ​ដែល​ចុះ​ពី​ភ្នំ​ដើម​អូលីវ មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម មាន​សាវ័ក​ច្រើន​កុះ‌ករ​អរ​សប្បាយ នាំ​គ្នា​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ឃើញ។ គេ​ពោល​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់ ព្រះ‌មហា‌ក្សត្រ​ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់! សូម​សន្តិ‌ភាព​កើត​ពី​ស្ថាន​បរម‌សុខ*​មក សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!» ។