លូកា 17:11-17

លូកា 17:11-17 គខប

កាល​ព្រះ‌យេស៊ូ​កំពុង​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​យាង​កាត់​តាម​ស្រុក​សាម៉ារី និង​ស្រុក​កាលី‌ឡេ។ ពេល​ព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​ព្រះអង្គ។ គេ​ឈរ​ពី​ចម្ងាយ ស្រែក​ឡើង​ថា៖ «លោក​គ្រូ​យេស៊ូ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូ​ទត​មើល​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​បូជា‌ចារ្យ*​ឃើញ​ចុះ»។ ពេល​អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ គេ​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ*​ទាំង​អស់​គ្នា។ ពេល​ឃើញ​ខ្លួន​បាន​ជា​សះ‌ស្បើយ​ដូច្នេះ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ត្រឡប់​មក​វិញ ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ​ផង។ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ឱន​ក្បាល​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ព្រះអង្គ អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ទាំង​ដប់​នាក់​មិន​បាន​ជា​ស្អាត​បរិសុទ្ធ​គ្រប់ៗ​គ្នា​ទេ​ឬ ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា?