លូកា 1:67-79

លូកា 1:67-79 គខប

ពេល​នោះ លោក​សាការី​ជា​ឪពុក​របស់​ទារក បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ថ្លែង​ពាក្យ​ក្នុង​ព្រះ‌នាម​ព្រះអង្គ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​យាង​មក រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌សង្គ្រោះ ដ៏​មាន​ឫទ្ធិ​មួយ​ព្រះអង្គ​ពី​ក្នុង​ចំណោម ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះអង្គ​មក​ឲ្យ​យើង។ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌សង្គ្រោះ​នេះ​មក​យើង ស្រប​នឹង​ព្រះ‌បន្ទូល​សន្យា​ថ្លែង​តាម​រយៈ ព្យាការី*​របស់​ព្រះអង្គ​នៅ​ជំនាន់​ដើម គឺ​ព្រះអង្គ​សង្គ្រោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​រួច​ពី​អំណាច​របស់​អស់​អ្នក​ដែល​ស្អប់​យើង។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដល់​បុព្វបុរស*​របស់​យើង ហើយ​គោរព​តាម​សម្ពន្ធ‌មេត្រី* ដ៏វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ គឺ​ព្រះអង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់ លោក​អប្រាហាំ*​ជា​បុព្វបុរស​របស់​យើង​ថា ព្រះអង្គ​នឹង​រំដោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដើម្បី​យើង​អាច​គោរព​បម្រើ​ព្រះអង្គ​បាន ដោយ​ឥត​ភ័យ​ខ្លាច ព្រម​ទាំង​ឲ្យ​យើង​រស់​នៅ​បាន​បរិសុទ្ធ* និង​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។ ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ព្យាការី* របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រោះ​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។ កូន​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដឹង ថា​ព្រះអង្គ​សង្គ្រោះ​គេ ដោយ​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។ ព្រះ​របស់​យើង​មាន​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដ៏​លើស‌លុប ព្រះអង្គ​ប្រទាន​ថ្ងៃ​រះ ពី​ស្ថាន​លើ​មក ដើម្បី​រំដោះ​យើង និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ត»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 1:67-79

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ