លូកា 1:21-25

លូកា 1:21-25 គខប

ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​ទន្ទឹង​រង់‌ចាំ​លោក​សាការី ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​លោក​ចូល​ទៅ​ក្នុង​ទីសក្ការៈ​យូរ​ដូច្នេះ។ កាល​លោក​ចេញ​មក​វិញ លោក​ពុំ​អាច​និយាយ​ទៅ​គេ​បាន​ឡើយ។ ប្រជា‌ជន​ទាំង​នោះ​យល់​ថា លោក​ប្រាកដ​ជា​បាន​ឃើញ​ការ​អស្ចារ្យ​អ្វី​មួយ​នៅ​ក្នុង​ទី‌សក្ការៈ​ជា​មិន​ខាន។ លោក​សាការី​ធ្វើ​តែ​កាយ‌វិការ​ឲ្យ​គេ​យល់ ព្រោះ​លោក​នៅ​គ​និយាយ​មិន​កើត។ លុះ​លោក​សាការី​បាន​បំពេញ​ការ‌ងារ​តាម​វេន​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ក្រោយ​មក នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក ក៏​ចាប់​មាន​ផ្ទៃ​ពោះ នាង​លាក់​ខ្លួន​អស់​រយៈ​ពេល​ប្រាំ​ខែ។ នាង​នឹក​គិត​ថា៖ «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​រូប​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។