លេវីវិន័យ 8
8
ការតែងតាំងក្រុមបូជាចារ្យដំបូងបង្អស់
ពិធីតែងតាំងបូជាចារ្យ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់បូជាចារ្យ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់យញ្ញបូជារំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំប៉័ងឥតមេ 3រួចប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលឲ្យមកជួបជុំគ្នា នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់»។ 4លោកម៉ូសេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺលោកប្រមូលជនជាតិអ៊ីស្រាអែល ឲ្យមកជួបជុំគ្នានៅត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។
5លោកប្រកាសប្រាប់សហគមន៍ថា៖ «នេះជាការដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើ»។ 6លោកនាំលោកអើរ៉ុន និងកូនៗមក ហើយយកទឹកធ្វើពិធីជម្រះកាយឲ្យពួកគេ។ 7លោកពាក់អាវវែងជូនលោកអើរ៉ុន យកខ្សែក្រវាត់មកក្រវាត់ចង្កេះ ពាក់អាវធំ ហើយពាក់អាវអេផូដ*ពីលើ ព្រមទាំងចងខ្សែអេផូដផង។ 8លោកយកប្រដាប់ពាក់លើទ្រូងមកបំពាក់ជូនលោកអើរ៉ុន ដែលនៅក្នុងនោះមានដាក់យូរីម និងធូមីម*។ 9លោកពាក់ឈ្នួតក្បាល ដែលមានខ្ទាស់គ្រឿងអលង្ការនៅផ្នែកខាងមុខឈ្នួតនោះជូនលោកអើរ៉ុន ស្របតាមបញ្ជារបស់ព្រះអម្ចាស់។#៨.៩ ខ ៦-៩ សូមអាន នក ២៨.៤-៤៣, ៣៩.១-៣១។
10លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំងមក ហើយប្រើប្រេងនោះញែកព្រះពន្លា និងវត្ថុទាំងអស់នៅក្នុងព្រះពន្លា ទុកជាសក្ការៈ។ 11លោកប្រោះប្រេងប្រាំពីរដងទៅលើអាសនៈ ដើម្បីញែកអាសនៈ គ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសម្រាប់ធ្វើពិធីជម្រះកាយ និងកំណល់របស់អាងនោះ ទុកជាសក្ការៈ។ 12លោកចាក់ប្រេងលើក្បាលលោកអើរ៉ុន ដើម្បីញែកលោកឲ្យវិសុទ្ធ*។ 13លោកម៉ូសេបាននាំកូនៗរបស់លោកអើរ៉ុនចូលមក ហើយលោកបំពាក់អាវវែងឲ្យពួកគេ រួចក្រវាត់ខ្សែក្រវាត់ និងពាក់ឈ្នួតក្បាលឲ្យពួកគេ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
14លោកម៉ូសេនាំគោបាសម្រាប់ធ្វើយញ្ញបូជារំដោះបាបចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលគោបានោះ។ 15លោកម៉ូសេចាក់កគោយកឈាម រួចជ្រលក់ម្រាមដៃទៅក្នុងឈាម លាបលើស្នែងនៅតាមមុមទាំងបួនរបស់អាសនៈ ដើម្បីជម្រះអាសនៈឲ្យបរិសុទ្ធ។ លោកយកឈាមចាក់នៅត្រង់ជើងអាសនៈ និងធ្វើពិធីរំដោះបាប ដើម្បីញែកអាសនៈជាសក្ការៈ។#៨.១៥ ខ ១០-១៥ សូមអាន នក ៤០.៩-១១។ 16លោកយកខ្លាញ់ទាំងអស់ដែលជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ ព្រមទាំងខ្លាញ់ដែលជាប់នឹងក្រលៀន មកដុតនៅលើអាសនៈ។ 17រីឯស្បែកគោ សាច់ និងលាមក លោកយកទៅដុតនៅខាងក្រៅជំរំ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
18លោកនាំចៀមឈ្មោលសម្រាប់ធ្វើតង្វាយដុតទាំងមូលចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។ 19លោកម៉ូសេចាក់កចៀម រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 20លោកម៉ូសេកាប់ចៀមជាដុំៗ រួចដុតទាំងក្បាល ទាំងដុំសាច់ ទាំងខ្លាញ់ផង។ 21លោកយកទឹកលាងពោះវៀន និងលាងជើងរបស់វា ហើយដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
22លោកនាំចៀមឈ្មោលទីពីរចូលមក គឺចៀមសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ លោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។ 23លោកម៉ូសេចាក់កចៀម រួចយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់លោកអើរ៉ុន។ 24បន្ទាប់មក លោកក៏នាំកូនៗលោកអើរ៉ុនចូលមក ហើយយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់ពួកគេ។ លោកប្រោះឈាមដែលនៅសល់ទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 25លោកយកខ្លាញ់ កន្ទុយ ខ្លាញ់ទាំងអស់ដែលជាប់នឹងពោះវៀន អ្វីៗដែលជាប់នឹងថ្លើម ក្រលៀនទាំងពីរ ខ្លាញ់ដែលជាប់នឹងក្រលៀន និងភ្លៅស្ដាំ 26រួចយកនំប៉័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀប ទៅដាក់នៅលើខ្លាញ់ និងភ្លៅស្ដាំ។ 27លោកម៉ូសេយកតង្វាយទាំងអស់នោះដាក់លើដៃលោកអើរ៉ុន និងកូនៗ រួចបង្គាប់ឲ្យពួកគេលើកតង្វាយនោះ ថ្វាយព្រះអម្ចាស់។ 28បន្ទាប់មក លោកទទួលតង្វាយពីដៃរបស់ពួកគេ យកទៅដុតលើអាសនៈ ពីលើតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
29លោកម៉ូសេយកសាច់ទ្រូងរបស់ចៀម ដែលជាយញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ លើកថ្វាយព្រះអម្ចាស់។ សាច់នេះត្រូវបានជាចំណែករបស់លោក ស្របតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
30លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំង និងឈាមខ្លះនៅលើអាសនៈ ប្រោះលើលោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់លោក ហើយប្រោះលើកូនៗរបស់លោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់ពួកគេ។ ធ្វើរបៀបនេះ លោកញែកលោកអើរ៉ុន និងកូនប្រុសរបស់លោក រួមទាំងសម្លៀកបំពាក់របស់ពួកគេ ឲ្យទៅជាវិសុទ្ធ។
31លោកម៉ូសេពោលទៅកាន់លោកអើរ៉ុន និងកូនៗរបស់គាត់ថា៖ «ចូរចម្អិនសាច់នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ អ្នករាល់គ្នាត្រូវបរិភោគនៅកន្លែងនោះ ជាមួយនំប៉័ងនៅក្នុងល្អី ដែលប្រើសម្រាប់ពិធីតែងតាំងជាបូជាចារ្យ ដូចខ្ញុំបានបង្គាប់ឲ្យអ្នករាល់គ្នាបរិភោគ។ 32សាច់ និងនំប៉័ង ដែលនៅសល់ ត្រូវដុតចោល។ 33អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់អស់រយៈពេលប្រាំពីរថ្ងៃ មិនត្រូវចាកចេញពីទីនេះមុនថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំងអ្នករាល់គ្នាឡើយ។ 34ព្រះអម្ចាស់ផ្ទាល់បញ្ជាឲ្យធ្វើពិធីដូចយើងបានធ្វើនៅថ្ងៃនេះ ដើម្បីរំដោះអ្នករាល់គ្នាពីអំពើបាប។ 35អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ទាំងយប់ ទាំងថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ធ្វើដូច្នេះ អ្នករាល់គ្នានៅបម្រើព្រះអម្ចាស់ ដោយមិនត្រូវស្លាប់ឡើយ។ នេះជាបញ្ជាដែលខ្ញុំបានទទួលពីព្រះជាម្ចាស់»។
36លោកអើរ៉ុន និងកូនប្រុសរបស់លោក ធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: