លេវីវិន័យ 17
17
ភាពវិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
កន្លែងដែលត្រូវថ្វាយយញ្ញបូជា
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 2«ចូរប្រាប់អើរ៉ុន និងកូនប្រុសរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលថា ព្រះអម្ចាស់បានបង្គាប់ដូចតទៅ:
3ក្នុងចំណោមកូនចៅអ៊ីស្រាអែល បើបុរសណាម្នាក់ចង់ចាក់កគោ ចៀម ឬពពែក្នុងជំរំ ឬក្រៅជំរំ 4ត្រូវតែនាំសត្វនោះមកត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ដើម្បីថ្វាយជាតង្វាយដល់ព្រះអង្គ នៅមុខព្រះពន្លា។ ប្រសិនបើអ្នកនោះមិនធ្វើដូច្នេះទេ ត្រូវទារឈាមដែលគាត់បានបង្ហូរ ដោយដកគាត់ចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន។ 5ធ្វើដូច្នេះ ដើម្បីឃាត់ជនជាតិអ៊ីស្រាអែលមិនឲ្យសម្លាប់សត្វធ្វើយញ្ញបូជា នៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនបូជាចារ្យនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយថ្វាយដល់ព្រះអម្ចាស់ទុកជាយញ្ញបូជាមេត្រីភាព។ 6បូជាចារ្យត្រូវប្រោះឈាមសត្វលើអាសនៈរបស់ព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យត្រូវដុតខ្លាញ់សត្វនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 7ធ្វើដូច្នេះ ពួកគេនឹងលែងក្បត់យើង ដោយថ្វាយយញ្ញបូជាទៅព្រះក្លែងក្លាយ ដែលមានរូបរាងដូចពពែឈ្មោលទៀតហើយ។ នេះជាច្បាប់ដែលពួកគេ និងពូជពង្សរបស់ពួកគេ ត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។ 8ចូរប្រាប់ពួកគេថា ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់ថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជាអ្វីមួយ 9តែមិននាំសត្វនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ទេ ត្រូវដកបុរសនោះចេញពីចំណោមប្រជាជនរបស់ខ្លួន»។
ការហាមឃាត់បរិភោគឈាម
10 #
លប. ៩.៤; លវ. ៧.២៦-២៧, ១៩.២៦; ទក. ១២.១៦, ២៣, ១៥.២៣ «ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន 11#ហប. ៩.២២ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។ 12ហេតុនេះ យើងហាមជនជាតិអ៊ីស្រាអែលថា: ក្នុងចំណោមអ្នករាល់គ្នា និងជនបរទេសដែលនៅជាមួយអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់បរិភោគឈាមជាដាច់ខាត។ 13ក្នុងចំណោមជនជាតិអ៊ីស្រាអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។ 14ជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ហេតុនេះហើយបានជាយើងហាមជនជាតិអ៊ីស្រាអែលថា “អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វលោកណាមួយឡើយ ដ្បិតជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាបរិភោគឈាម ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន”។
15មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសម្អាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន គេនៅមិនបរិសុទ្ធរហូតដល់ល្ងាច រួចទើបបរិសុទ្ធឡើងវិញ។ 16ប្រសិនបើគេមិនលាងសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនទេ គេមានកំហុសហើយ»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: