លេវីវិន័យ 11:44-45

លេវីវិន័យ 11:44-45 គខប

យើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​បរិសុទ្ធ ដោយ‌សារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏វិសុទ្ធ។