លេវីវិន័យ 1:1-4

លេវីវិន័យ 1:1-4 គខប

ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ចូរ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ចង់​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ គេ​អាច​ថ្វាយ​គោ ឬ​ចៀម​ជា​តង្វាយ​បាន។ ប្រសិន​បើ​តង្វាយ​នោះ​ជា​គោ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​ទូល​សូម​ព្រះអង្គ​ទទួល​យក។ ម្ចាស់​តង្វាយ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ព្រះ‌អម្ចាស់​នឹង​ទទួល​តង្វាយ​នោះ ហើយ​រំដោះ​គាត់​ឲ្យ​រួច​ពី​បាប។