ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ព្រះអង្គ។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។ ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំឲ្យមកជួយ តែពួកគេបែរជាបោកប្រាស់ខ្ញុំ។ ពួកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ខ្ញុំ ដួលស្លាប់នៅតាមផ្លូវ ក្នុងពេលពួកគេស្វែងរកអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។ ព្រះអម្ចាស់អើយ សូមទតមើលទុក្ខលំបាករបស់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់ឈឺចាប់ក្នុងចិត្តឥតឧបមា ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំម្ចាស់ពិតជាបានបះបោរប្រឆាំង នឹងព្រះអង្គមែន! នៅខាងក្រៅ សត្រូវកាប់សម្លាប់ នៅខាងក្នុង ដូចស្ថានមច្ចុរាជ។ គេបានឮខ្ញុំម្ចាស់យំថ្ងូរ ក៏ប៉ុន្តែ គ្មាននរណាម្នាក់សម្រាលទុក្ខខ្ញុំម្ចាស់ទេ សត្រូវទាំងប៉ុន្មានបានឮថា ខ្ញុំម្ចាស់រងទុក្ខវេទនា គេនាំគ្នាសប្បាយចិត្ត ដោយឃើញព្រះអង្គធ្វើទោសខ្ញុំម្ចាស់ ព្រះអង្គធ្វើឲ្យថ្ងៃដែលព្រះអង្គកំណត់ទុក បានមកដល់។ សូមឲ្យពួកគេរងទុក្ខដូចខ្ញុំម្ចាស់ដែរ! សូមទតមើលអំពើអាក្រក់ទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្ត។ សូមដាក់ទោសពួកគេ ដូចព្រះអង្គបាន ដាក់ទោសខ្ញុំម្ចាស់ ព្រោះតែកំហុសទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់ប្រព្រឹត្ត ខ្ញុំម្ចាស់យំថ្ងូរយ៉ាងសែនវេទនា ហើយចិត្តខ្ញុំម្ចាស់ក៏ឈឺចាប់ជាខ្លាំងដែរ។
អាន បរិទេវ 1
ស្ដាប់នូវ បរិទេវ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បរិទេវ 1:18-22
3 ថ្ងៃ
ការទួញសោកគឺជា "ជញ្ជាំងយំ" នៃព្រះគម្ពីរ ដែលជាបណ្តុំនៃកំណាព្យដែលពោរពេញដោយទុក្ខសោក ដែលត្រូវអាននៅឯពិធីបុណ្យសពរបស់ក្រុងយេរូសាឡិម ខណៈដែលវាដេកនៅក្នុងផេះ បន្ទាប់ពីវាត្រូវបានផ្ដួលរំលំ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈការទួញសោក នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ