យូដាស ពាក្យលំនាំ
ពាក្យលំនាំ
អ្នកតែងលិខិតនេះសរសេរថា គាត់ត្រូវជាប្អូនរបស់លោកយ៉ាកុប (១) និងត្រូវជាបងប្អូនរបស់ព្រះយេស៊ូ ជាអម្ចាស់ដែរ (ម៉ាថាយ ១៣.៥៥ កាឡាទី ១.១៩)។ លោកយូដាសសរសេរលិខិតនេះ សម្រាប់គ្រិស្តបរិស័ទទួទៅ ហើយមានសេចក្ដីប្រហាក់ប្រហែលគ្នានឹងលិខិតទីពីររបស់លោកពេត្រុសដែរ។
គោលបំណង
អ្នកតែងមានបំណងប្រៀនប្រដៅគ្រិស្តបរិស័ទឲ្យប្រយ័ត្នខ្លួន កុំស្ដាប់គ្រូអាចារ្យក្លែងក្លាយ ដែលផ្សាយលទ្ធិផ្ដេសផ្ដាស។ លោកប្រៀនប្រដៅឲ្យកាន់ជាប់តាមសេចក្ដីប្រៀនប្រដៅ ដែលអស់លោកសាវ័កបានបង្រៀនទុកមក (៣)។
សេចក្ដីពន្យល់របស់លោកយូដាសពិបាកស្ដាប់បន្ដិច ព្រោះលោកពន្យល់តាមរបៀបជនជាតិយូដានៅសម័យនោះ។
គម្រោងកណ្ឌគម្ពីរយូដាសៈ
• សេចក្ដីផ្ដើម ១-៣។
• ចរិតមារយាទ សេចក្ដីបង្រៀន និងទោស របស់គ្រូក្លែងក្លាយ ៣-១៦។
• ពាក្យដាស់តឿនឲ្យនៅជាប់នឹងជំនឿ ១៧-២៣។
• ពាក្យជូនពរ ២៤-២៥។
ទើបបានជ្រើសរើសហើយ៖
យូដាស ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.