យូដាស ពាក្យ​លំនាំ

ពាក្យ​លំនាំ
អ្នក​តែង​លិខិត​នេះ​សរសេរ​ថា គាត់​ត្រូវ​ជា​ប្អូន​របស់​លោក​យ៉ាកុប (១) និង​ត្រូវ​ជា​បងប្អូន​របស់​ព្រះ‌យេស៊ូ ជា​អម្ចាស់​ដែរ (ម៉ាថាយ ១៣.៥៥ កាឡាទី ១.១៩)។ លោក​យូដាស​សរសេរ​លិខិត​នេះ សម្រាប់​គ្រិស្ត‌បរិស័ទ​ទួទៅ ហើយ​មាន​សេចក្ដី​ប្រហាក់‌ប្រហែល​គ្នា​នឹង​លិខិត​ទី​ពីរ​របស់​លោក​ពេត្រុស​ដែរ។
គោល​បំណង
អ្នក​តែង​មាន​បំណង​ប្រៀន‌ប្រដៅ​គ្រិស្ត‌បរិស័ទ​ឲ្យ​ប្រយ័ត្ន​ខ្លួន កុំ​ស្ដាប់​គ្រូ​អាចារ្យ​ក្លែងក្លាយ ដែល​ផ្សាយ​លទ្ធិ​ផ្ដេស‌ផ្ដាស។ លោក​ប្រៀន‌ប្រដៅ​ឲ្យ​កាន់​ជាប់​តាម​សេចក្ដី​ប្រៀន‌ប្រដៅ ដែល​អស់​លោក​សាវ័ក​បាន​បង្រៀន​ទុក​មក (៣)។
សេចក្ដី​ពន្យល់​របស់​លោក​យូដាស​ពិបាក​ស្ដាប់​បន្ដិច ព្រោះ​លោក​ពន្យល់​តាម​របៀប​ជន‌ជាតិ​យូដា​នៅ​សម័យ​នោះ។
គម្រោង​កណ្ឌ​គម្ពីរ​យូដាសៈ
• សេចក្ដី​ផ្ដើម ១-៣។
• ចរិត​មារយាទ សេចក្ដី​បង្រៀន និង​ទោស របស់​គ្រូ​ក្លែងក្លាយ ៣-១៦។
• ពាក្យ​ដាស់​តឿន​ឲ្យ​នៅ​ជាប់​នឹង​ជំនឿ ១៧-២៣។
• ពាក្យ​ជូន​ពរ ២៤-២៥។

ទើបបានជ្រើសរើសហើយ៖

យូដាស ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល