យូដាស 1:20-25

យូដាស 1:20-25 គខប

រីឯ​បងប្អូន​វិញ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​កសាង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ជំនឿ​ដ៏វិសុទ្ធ​បំផុត​របស់​បងប្អូន ចូរ​អធិស្ឋាន​តាម​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ ចូរ​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដើម្បី​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ផង។ ត្រូវ​មេត្តា‌ករុណា​ដល់​បងប្អូន​ណា​ដែល​មាន​ចិត្ត​ស្ទាក់‌ស្ទើរ ត្រូវ​សង្គ្រោះ​គេ ដោយ​អូស​ទាញ​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង។ ចំពោះ​អ្នក​ឯ​ទៀតៗ​វិញ ត្រូវ​មេត្តា‌ករុណា​ដល់​គេ​ដែរ តែ​ត្រូវ​ភ័យ​ខ្លាច គឺ​សូម្បី​តែ​អាវ​ដែល​ប៉ះ​នឹង​រូប​កាយ​គេ​ក៏​សៅ‌ហ្មង​ដែរ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ។ ព្រះ‌ជា‌ម្ចាស់​អាច​ការពារ​បងប្អូន​មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុងរឿង​របស់​ព្រះអង្គ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។ មាន​ព្រះ‌ជា‌ម្ចាស់​តែ​មួយ​ព្រះអង្គ​ទេ ដែល​ជា​ព្រះ‌សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង។ សូម​លើក​តម្កើង​សិរី‌រុងរឿង បារមី​ឧត្តុង្គ‌ឧត្ដម ព្រះ‌ចេស្ដា និង​អំណាច​ដែល​ព្រះអង្គ​មាន​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ហើយ​ព្រះអង្គ​ក៏​មាន​នៅ​ពេល​នេះ និង​អស់‌កល្ប​ត​រៀង​ទៅ។ អាម៉ែន!។