យ៉ូស្វេ 2:12-14

យ៉ូស្វេ 2:12-14 គខប

ឥឡូវ​នេះ សូម​លោក​ទាំង​ពីរ​ស្បថ​ឲ្យ​នាង​ខ្ញុំ ដោយ​យក​ព្រះ‌អម្ចាស់​ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​លោក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​លោក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្ដុតាង​ឲ្យ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ពួក​លោក​នឹង​អនុ‌គ្រោះ​ដល់​ជីវិត​ឪពុក​ម្ដាយ បងប្អូន ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​ញាតិ​ទាំង​អស់​របស់​គាត់ គឺ​សូម​ជួយ​គេ​ទាំង​អស់​គ្នា​ឲ្យ​បាន​រួច​ជីវិត​ផង»។ បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​លាត‌ត្រដាង​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។