«ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាវិញ ដ្បិតព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។ ដូច្នេះ ប្រហែលជាព្រះអង្គលែង ដាក់ទោសអ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក! ចូរហៅប្រជាជនមកជួបជុំគ្នា ជាអង្គប្រជុំដ៏វិសុទ្ធ ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា ចូរប្រមូលផ្ដុំកូនក្មេង សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ! ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់! ចូរឲ្យក្រុមបូជាចារ្យជាអ្នកបម្រើព្រះអម្ចាស់ នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: ព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ព្រះអង្គផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើព្រះរបស់ពួកគេនៅឯណា”? ព្រះអម្ចាស់មានព្រះហឫទ័យស្រឡាញ់ស្រុក របស់ព្រះអង្គខ្លាំងណាស់ ព្រះអង្គអាណិតអាសូរប្រជាជនរបស់ព្រះអង្គ។ ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេ ព្រះអង្គមានព្រះបន្ទូលមកពួកគេថា: «មើល៍!យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរ យើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យ ប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។ យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុក ខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នា យើងនឹងកម្ចាត់ពួកគេឲ្យទៅនៅ វាលរហោស្ថានដ៏ស្ងួតហួតហែង។ យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខ ទៅក្នុងសមុទ្រខាងកើត ហើយជួរទ័ពដែលនៅខាងក្រោយ ទៅក្នុងសមុទ្រខាងលិច។ សាកសពរបស់ពួកគេនឹងចោលក្លិនអសោច ក្លិនគំរង់របស់ពួកគេក៏សាយឡើងដែរ ដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។ ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វី ចូរត្រេកអរសប្បាយរីករាយឡើង ដ្បិតព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យបំផុត! សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ ដើមឈើនឹងមានផ្លែ ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ ក៏បង្កើតភោគផលឡើងវិញដែរ។ អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយរីករាយឡើង ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ! ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា តាំងពីដើមរដូវរហូតដល់ចុងរដូវ ដូចកាលពីមុនដែរ។ លានបោកស្រូវនឹងមានពោរពេញ ដោយស្រូវឡើងវិញ ហើយពាងក៏មានស្រាទំពាំងបាយជូរថ្មី និងប្រេង ពេញហូរហៀរឡើងវិញដែរ។ រីឯភោគផលរបស់អ្នករាល់គ្នា ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន យើងនឹងសងអ្នករាល់គ្នាវិញ។ អ្នករាល់គ្នានឹងមានអាហារបរិភោគ យ៉ាងឆ្អែតបរិបូណ៌ រួចអ្នករាល់គ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រោះព្រះអង្គបានធ្វើការអស្ចារ្យ សម្រាប់អ្នករាល់គ្នា។ ពេលនោះ ប្រជារាស្ត្ររបស់យើង នឹងលែងអាម៉ាស់មុខទៀតហើយ។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេ ពេលនោះ ប្រជាជនរបស់យើង នឹងលែងអាម៉ាស់ទៀតហើយ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: ក្រោយមកទៀត យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង មកលើមនុស្សលោកទាំងអស់។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។ ក្រោយមក សូម្បីតែអ្នកបម្រើប្រុសស្រី ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង ទៅលើពួកគេដែរ។ យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍ នៅលើមេឃ និងនៅលើផែនដី គឺមានឈាម មានភ្លើង និងកម្សួលផ្សែង។ ពេលថ្ងៃរបស់ព្រះអម្ចាស់មកដល់ គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច ព្រះអាទិត្យនឹងប្រែទៅជាងងឹត បាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម។ ពេលនោះ អ្នកណាអង្វររកព្រះនាម ព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម អ្នកខ្លះនឹងគេចផុតពីមហន្តរាយ ដូចព្រះអម្ចាស់បានសន្យាទុក។ អស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅ នឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។
អាន យ៉ូអែល 2
ស្ដាប់នូវ យ៉ូអែល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូអែល 2:12-32
8 ថ្ងៃ
ព្រះបានបញ្ជូនកណ្ដូបមកកាត់ទោសជនជាតិអ៊ីស្រាអែល ប៉ុន្តែនៅពីក្រោយការវិនិច្ឆ័យរបស់លោក គឺជាការពិពណ៌នាអំពីអនាគតនៃ«ថ្ងៃនៃព្រះអម្ចាស់» នៅពេលដែលព្រះមានបន្ទូលរបស់ទ្រង់។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ Joel នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
21 Days
Start your new year with a focus on the spiritual discipline of fasting. This plan includes several passages about fasting and others that encourage reflection and closeness to God. For 21 days, you'll get a daily Bible reading, a brief devotional, reflection questions, and a prayer focus. For more content, check out www.finds.life.church.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ