ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ របស់ព្រះជាម្ចាស់! ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។ ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។ ហ្វូងកណ្ដូបដ៏ច្រើនលើសលុប ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ ចាំងមកលើភ្នំ។ តាំងពីដើមមកមិនដែលមានដូច្នេះទេ ហើយនៅពេលខាងមុខ រហូតតរៀងទៅ ក៏មិនមានទៀតដែរ។ នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា វាលរហោស្ថានដ៏ហួតហែង គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។ ពួកវាប្រៀបបីដូចជាទ័ពសេះ ពួកវាបោលទៅមុខដូចកងពលសេះ សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចម្បាំង ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។ សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ តម្រៀបគ្នាចូលប្រយុទ្ធ។ ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវា មនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេកស្លាំង។ ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច ពួកវាឡើងកំពែងដូចអ្នកចម្បាំងដ៏ពូកែ ម្នាក់ៗសម្រុកទៅមុខ ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។
អាន យ៉ូអែល 2
ស្ដាប់នូវ យ៉ូអែល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូអែល 2:1-7
8 ថ្ងៃ
ព្រះបានបញ្ជូនកណ្ដូបមកកាត់ទោសជនជាតិអ៊ីស្រាអែល ប៉ុន្តែនៅពីក្រោយការវិនិច្ឆ័យរបស់លោក គឺជាការពិពណ៌នាអំពីអនាគតនៃ«ថ្ងៃនៃព្រះអម្ចាស់» នៅពេលដែលព្រះមានបន្ទូលរបស់ទ្រង់។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ Joel នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ