យ៉ូអែល 2:1-2

យ៉ូអែល 2:1-2 គខប

ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ របស់​ព្រះ‌ជាម្ចាស់! ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់! ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លុប ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ចាំង​មក​លើ​ភ្នំ។ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។