លោកយ៉ូបទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទទួលស្គាល់ថា ព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន ហើយគ្មានការអ្វីមួយដែលធ្វើឲ្យព្រះអង្គ ទាល់ព្រះតម្រិះឡើយ។ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលទូលបង្គំអាចយល់ និងអាចស្គាល់។ ព្រះអង្គមានព្រះបន្ទូលទៀតថា “ចូរស្ដាប់សេចក្ដីដែលយើងថ្លែង យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ” កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយ អំពីព្រះអង្គ ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង។
អាន យ៉ូប 42
ស្ដាប់នូវ យ៉ូប 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 42:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ