នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។ នរណាជាអ្នកកំណត់ទំហំផែនដី នរណាជាអ្នកទាញខ្សែវាស់ផែនដី តើអ្នកដឹងឬទេ? តើផែនដីចាក់គ្រឹះនៅលើអ្វី? តើនរណាបានបញ្ចុះថ្មដ៏សំខាន់ ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ? តើនរណាទប់សមុទ្រជាប់ នៅពេលដែល ទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី? គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹតទុកដូចជាផាហ៊ុម យើងបានកំណត់ព្រំដែនឲ្យសមុទ្រ យើងបានទប់សមុទ្រជាប់ ដូចបិទទ្វារ និងខ្ទាស់រនុក។ យើងបញ្ជាទៅសមុទ្រថា “ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ! ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ ត្រង់កន្លែងនេះ!”។ តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
អាន យ៉ូប 38
ស្ដាប់នូវ យ៉ូប 38
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 38:4-12
23 ថ្ងៃ
នៅក្នុងរឿងឋានសួគ៌ និងផែនដីនេះ យើងបានជួបយ៉ូប ជាបុរសល្អម្នាក់ ដែលព្រះជាម្ចាស់អនុញ្ញាតឲ្យសាតាំងវាយប្រហារ។ មនុស្សគ្រប់គ្នាមានសំណួរជាច្រើនជុំវិញហេតុអ្វីបានជារឿងអាក្រក់កើតឡើង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូប ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ