ខ្ញុំស្គាល់គំនិតរបស់អស់លោកច្បាស់ណាស់ ហើយក៏ស្គាល់ការរិះគិតរបស់អស់លោក ចំពោះខ្ញុំដែរ។ អស់លោកសួរថា “ផ្ទះរបស់អ្នកធំនៅឯណា លំនៅដែលមនុស្សអាក្រក់ធ្លាប់រស់នៅនោះ នៅឯណា” តើអស់លោកមិនបានសួរអ្នកដើរតាមផ្លូវទេឬ? តើអស់លោកមិនឮគេប្រាប់ទេឬ ថា នៅថ្ងៃមានទុក្ខវេទនា នៅថ្ងៃដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធ មនុស្សអាក្រក់តែងតែរួចខ្លួន។ មិនដែលមាននរណាបន្ទោសអ្នកនោះ ចំពោះមុខទេ ហើយក៏គ្មាននរណាធ្វើទោសគេ តាមអំពើដែលគេបានប្រព្រឹត្តដែរ។ គេនឹងសែងសពមនុស្សអាក្រក់ទៅបញ្ចុះ ហើយមានមនុស្សចាំយាមផ្នូរទៀតផង មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ ហើយគំនរដីនៅជ្រលងភ្នំ ដែលលុបពីលើសពរបស់គេ ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។ ហេតុអ្វីបានជាអស់លោកយកពាក្យសម្ដី ឥតបានការ មកសម្រាលទុក្ខខ្ញុំដូច្នេះ? ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។
អាន យ៉ូប 21
ស្ដាប់នូវ យ៉ូប 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 21:27-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ