សូមឲ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុក គឺចារទុកនៅក្នុងក្រាំងមួយ! សូមឲ្យគេចារឹកពាក្យនេះ ដោយដែកឆ្លាក់ និងសំណ ទុកនៅលើផ្ទាំងថ្មរហូតតទៅ។ ប៉ុន្តែ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំ ទ្រង់មានព្រះជន្មគង់នៅ ព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់ នៅលើផែនដី។ ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ នោះខ្ញុំផ្ទាល់នឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ ខ្ញុំនឹងឃើញព្រះអង្គផ្ទាល់នឹងភ្នែក គឺព្រះអង្គដែលខ្ញុំធ្លាប់ស្គាល់ ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។ អស់លោកពោលថា “យើងមិនបានតាមធ្វើបាបគាត់ទេ ទុក្ខទោសរបស់គាត់បណ្ដាលមកពី ខ្លួនគាត់ផ្ទាល់ទេតើ!” ចូរខ្លាចមុខដាវទៅ ដ្បិតការចោទប្រកាន់របស់អស់លោក តែងតែទទួលទោសដ៏សាហាវបែបនេះឯង។ ពេលនោះ អស់លោកមុខជាដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។
អាន យ៉ូប 19
ស្ដាប់នូវ យ៉ូប 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 19:23-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ