យ៉ូប 18
18
ប្រសាសន៍លើកទីពីររបស់លោកប៊ីលដាដ: អន្ទាក់របស់មនុស្សអាក្រក់
1លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា
ពោលឡើងថា៖
2«តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសម្ដីបែបនេះ
ដល់ពេលណាទៀត?
ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។
3ហេតុអ្វីបានជាអ្នករាល់គ្នាបណ្ដោយឲ្យ
គាត់ចាត់ទុកយើងដូចសត្វធាតុ?
ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើង
ដូចមនុស្សល្ងីល្ងើ?
4ឱលោកដែលអារសាច់ខ្លួនឯង
ព្រោះតែកំហឹងអើយ
តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន
និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែលោកឬ?
5 #
យ៉ូប. ២១.១៧
ពន្លឺរបស់មនុស្សអាក្រក់នឹងត្រូវរលត់
ហើយអណ្ដាតភ្លើងនៅចង្ក្រាន
របស់គេក៏លែងភ្លឺដែរ។
6ពន្លឺនៅក្នុងទីលំនៅរបស់គេនឹងត្រូវងងឹតសូន្យ
ចង្កៀងដែលចាំងពីលើគេនឹងត្រូវរលត់។
7ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោង
គម្រោងការរបស់គេនឹងធ្វើឲ្យគេជំពប់ដួល
8ដ្បិតជើងរបស់គេឈានទៅរកអន្ទាក់
គេដើរឆ្ពោះទៅកាន់រណ្ដៅ។
9កជើងរបស់គេជាប់អន្ទាក់
ហើយចំណងរួតរឹតគេ។
10មានអង្គប់បង្កប់ចាំចាប់គេ
ហើយក៏មានអន្ទាក់នៅតាមផ្លូវរបស់គេដែរ។
11ការភ័យខ្លាចឡោមព័ទ្ធជុំវិញគេ
ព្រមទាំងដេញកិតពីក្រោយគេជានិច្ច។
12គេបាត់បង់កម្លាំង ព្រោះតែការស្រេកឃ្លាន
ទុក្ខវេទនាស្ថិតនៅជាប់ជាមួយគេ។
13ស្បែករបស់គេដាច់ជាដុំៗ
ហើយដំបៅ#១៨.១៣ ពាក្យដើម «កូនច្បងនៃសេចក្ដីស្លាប់»។ក៏ស៊ីរូងដៃជើងរបស់គេដែរ។
14សេចក្ដីស្លាប់ដកគេចេញពីលំនៅ
ដែលជាទីទុកចិត្តរបស់គេ
ហើយនាំគេទៅជួបមច្ចុរាជ។
15នរណាក៏អាចមករស់ក្នុងលំនៅរបស់គេបានដែរ
ព្រោះជាលំនៅដែលគ្មានម្ចាស់។
គេរាយស្ពាន់ធ័រពេញទីលំនៅរបស់គេ។
16ឫសរបស់គេត្រូវងាប់
ហើយមែកខ្ចីៗរបស់គេត្រូវស្លោក។
17គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ
ហើយក៏គ្មាននរណានិយាយពីឈ្មោះ
របស់គេទៀតដែរ។
18មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត
ព្រមទាំងដកគេចេញពីពិភពលោក។
19គេគ្មានកូន គ្មានចៅតពូជក្នុងចំណោម
ប្រជាជនរបស់ខ្លួន
ហើយនៅក្នុងក្រុមគ្រួសាររបស់គេ
គ្មាននរណាម្នាក់នៅសេសសល់ឡើយ។
20ពីទិសខាងកើតរហូតដល់ទិសខាងលិច
អស់អ្នកដែលបានឮពីការវេទនារបស់គេ
នឹងនាំគ្នាស្រឡាំងកាំង ហើយតក់ស្លុត។
21មនុស្សអាក្រក់ មិនស្គាល់ព្រះជាម្ចាស់
រមែងជួបមហន្តរាយបែបនេះឯង!»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 18: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.