យ៉ូប 16:2-4

យ៉ូប 16:2-4 គខប

«សេចក្ដី​បែប​នេះ ខ្ញុំ​ធ្លាប់​ឮ ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ អស់​លោក​មក​ជួយ​សម្រាល​ទុក្ខ តែ​បែរ​ជា​នាំ​ឲ្យ​អំពល់​ទុក្ខ​ទៅ​វិញ! តើ​អស់​លោក​និយាយ​ឥត​បាន​ការ​ដូច្នេះ ដល់​អង្កាល់​ទើប​ចប់? តើ​មាន​អ្វី​ធ្វើ​ឲ្យ​អស់​លោក​ពុះ​កញ្ជ្រោល បាន​ជា​អស់​លោក​ឆ្លើយ​ដូច្នេះ? ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏​អាច​និយាយ​ដូច អស់​លោក​បាន​ដែរ គឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំ ខ្ញុំ​នឹង​រៀប​រៀង​ពាក្យ‌ពេចន៍​ប្រឆាំង​អស់​លោក ខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។