យ៉ូហាន 9:35-38

យ៉ូហាន 9:35-38 គខប

ព្រះ‌យេស៊ូ​ជ្រាប​ថា គេ​បាន​បណ្ដេញ​គាត់ កាល​ព្រះអង្គ​ជួប​គាត់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ជឿ​លើ​បុត្រ​មនុស្ស*​ឬ​ទេ?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ តើ​នរណា​ជា​បុត្រ​មនុស្ស សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ជឿ​លើ​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ឃើញ​លោក​ស្រាប់ គឺ​អ្នក​ដែល​កំពុង​តែ​និយាយ​ជា​មួយ​អ្នក​ហ្នឹង​ហើយ​ជា​បុត្រ​មនុស្ស»។ គាត់​ទូល​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​ជឿ​លើ​ព្រះអង្គ​ហើយ»។ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។