យ៉ូហាន 8:12-20

យ៉ូហាន 8:12-20 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។ ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះអង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ឡើយ។ អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។ ក្នុង​វិន័យ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខីភាព​យក​ជា​ការ​បាន ។ ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។ ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះ‌បិតា​របស់​លោក​នៅ​ឯ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​មិន​ខាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ កាល​ព្រះអង្គ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​តង្វាយ ប៉ុន្តែ គ្មាន​នរណា​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

Verse Images for យ៉ូហាន 8:12-20

យ៉ូហាន 8:12-20 - ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។ ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះអង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ឡើយ។ អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។ ក្នុង​វិន័យ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខីភាព​យក​ជា​ការ​បាន ។ ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។
ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះ‌បិតា​របស់​លោក​នៅ​ឯ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​មិន​ខាន»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ កាល​ព្រះអង្គ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​តង្វាយ ប៉ុន្តែ គ្មាន​នរណា​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។យ៉ូហាន 8:12-20 - ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។ ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះអង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ឡើយ។ អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។ ក្នុង​វិន័យ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខីភាព​យក​ជា​ការ​បាន ។ ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ កាល​ព្រះអង្គ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​តង្វាយ ប៉ុន្តែ គ្មាន​នរណា​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ