យ៉ូហាន 8:12-14

យ៉ូហាន 8:12-14 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។ ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះអង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ឡើយ។