យ៉ូហាន 5:19-20

យ៉ូហាន 5:19-20 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌បុត្រា​ពុំ​អាច​ធ្វើ​អ្វី​ដោយ​ព្រះអង្គ​ផ្ទាល់​ឡើយ គឺ​ព្រះ‌បុត្រា​ធ្វើ​តែ​កិច្ចការ​ណា​ដែល​ព្រះអង្គ​បាន​ឃើញ​ព្រះ‌បិតា​ធ្វើ​ប៉ុណ្ណោះ។ កិច្ចការ​អ្វី​ដែល​ព្រះ‌បិតា​ធ្វើ ព្រះ‌បុត្រា​ក៏​ធ្វើ​កិច្ចការ​នោះ​ដែរ។ ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ព្រះ‌បុត្រា និង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ ព្រះ‌បិតា​នឹង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ងឿង‌ឆ្ងល់។