យ៉ូហាន 3:31-36

យ៉ូហាន 3:31-36 គខប

ព្រះអង្គ​ដែល​យាង​ពី​ស្ថាន​បរម‌សុខ​មក ព្រះអង្គ​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។ អ្នក​ដែល​កើត​ពី​លោកីយ៍​នៅ​តែ​ជា​លោកីយ៍​ដដែល ហើយ​និយាយ​តែ​ពី​រឿង​លោកីយ៍។ ព្រះអង្គ​ដែល​យាង​ពី​ស្ថាន​បរម‌សុខ​មក ព្រះអង្គ​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។ ព្រះអង្គ​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​ពី​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​ឃើញ និង​បាន​ឮ ប៉ុន្តែ គ្មាន​នរណា​ទទួល​សក្ខីភាព​របស់​ព្រះអង្គ​ទេ។ អ្នក​ដែល​ទទួល​សក្ខីភាព​របស់​ព្រះអង្គ​បាន​បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​សម្តែង​សេចក្ដី​ពិត​មែន។ ព្រះអង្គ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​យាង​មក ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ព្រះអង្គ​យ៉ាង​បរិបូណ៌។ ព្រះ‌បិតា​ស្រឡាញ់​ព្រះ‌បុត្រា ហើយ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បុត្រា។ អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់»។