ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ឡើយ។ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។
អាន យ៉ូហាន 3
ស្ដាប់នូវ យ៉ូហាន 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 3:3-6
៥ ថ្ងៃ
ជារៀងរាល់ថ្ងៃ នៅពេលអ្នកអានគម្រោងនេះ សូមអ្នកសញ្ជឹងគិត និងអនុវត្តព្រះបន្ទូលរបស់ព្រះអង្គទៅក្នុងជីវិតរបស់អ្នក នោះអ្នកនឹងអាចឃើញពី ពន្លឺសិប្បនិម្មិតរបស់មារសត្រូវ (អារក្ស) ហើយអ្នកអាចបន្តដំណើរទៅមុខ នៅលើផ្លូវនៃពន្លឺរបស់ព្រះគ្រីស្ទ ហើយអ្នកនឹងបានភ្លឺចែងចាំង សម្រាប់ព្រះគ្រីស្ទ នៅក្នុងក្រុមគ្រួសារ និងសហគមន៍របស់អ្នក។ សូមជីកឱ្យជ្រៅទៅក្នុងការសិក្សានៃពន្លឺទាំងបួន ដែលផ្តោតទៅលើ ជីវិត ទំនាក់ទំនង អព្ភូតហេតុដ៏អស្ចារ្យ និងសាររបស់ព្រះយេស៊ូ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ