យ៉ូហាន 3:26-30

យ៉ូហាន 3:26-30 គខប

គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូហាន ជម្រាប​ថា៖ «លោក​គ្រូ! បុរស​ដែល​នៅ​ជា​មួយ​លោក​ខាង​នាយ​ទន្លេ​យ័រដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​លោក​ផ្ដល់​សក្ខីភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក*​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។ លោក​យ៉ូហាន​មាន​ប្រសាសន៍​តប​ទៅ​គេ​ថា៖ «បើ​ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ឲ្យ​ទេ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។ អ្នក​រាល់​គ្នា​ជា​បន្ទាល់​ស្រាប់​ហើយ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រិស្ត​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​ព្រះអង្គ។ នៅ​ក្នុង​ពិធី​មង្គល​ការ កូន​ក្រមុំ​រៀបការ​នឹង​អ្នក​ណា អ្នក​នោះ​ហើយ​ជា​ស្វាមី។ រីឯ​មិត្ត​សម្លាញ់​របស់​ស្វាមី គេ​ឈរ​ស្ដាប់​នៅ​ក្បែរ​គាត់ និង​មាន​ចិត្ត​ត្រេក‌អរ​ក្រៃ‌លែង ដោយ​បាន​ឮ​សំឡេង​របស់​គាត់។ ខ្ញុំ​ក៏​ពោរ‌ពេញ​ដោយ​អំណរ​ដូច្នោះ​ដែរ។ ព្រះអង្គ​ត្រូវ​តែ​ចម្រើន​ឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​តែ​អន់‌ថយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ