យ៉ូហាន 19:8-11

យ៉ូហាន 19:8-11 គខប

កាល​លោក​ពីឡាត​ឮ​ដូច្នោះ លោក​រឹត​តែ​ភ័យ​ខ្លាច​ថែម​ទៀត។ លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​ព្រះ‌យេស៊ូ​ថា៖ «អ្នក​មក​ពី​ណា?»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៅ​លោក​វិញ​សោះ។ ហេតុ​នេះ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប*​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។