យ៉ូហាន 19:16-19

យ៉ូហាន 19:16-19 គខប

ពេល​នោះ លោក​ពីឡាត​ប្រគល់​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​ឆ្កាង។ គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​យក​ទៅ។ ព្រះ‌យេស៊ូ​លី​ឈើ​ឆ្កាង​ដោយ​ផ្ទាល់​ព្រះអង្គ ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​កន្លែង​មួយ​ឈ្មោះ “ទួល​លលាដ៍​ក្បាល”​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “គាល់‌កូថា” គេ​ឆ្កាង​ព្រះអង្គ​នៅ​ទី​នោះ។ គេ​ឆ្កាង​អ្នក​ទោស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះអង្គ​ដែរ ព្រះ‌យេស៊ូ​នៅ​កណ្ដាល។ លោក​ពី​ឡាត​ឲ្យ​គេ​សរសេរ​ប្រកាស​បោះ​ភ្ជាប់​នឹង​ឈើ​ឆ្កាង។ នៅ​លើ​ប្រកាស​នោះ​មាន​សរសេរ​ថា «យេស៊ូ​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​ស្ដេច​យូដា»។