យ៉ូហាន 16:25-27

យ៉ូហាន 16:25-27 គខប

«ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្តិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​ព្រះ‌បិតា ខ្ញុំ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។ នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​ទូល​សូម​អ្វីៗ​ពី​ព្រះ‌បិតា ក្នុង​នាម​ខ្ញុំ ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្រឡាញ់​ខ្ញុំ ហើយ​ជឿ​ថា​ខ្ញុំ​ចេញ​ពី​ព្រះ‌ជាម្ចាស់​មក។